ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៧៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិ​ក្ខុ​នី​ញុំាង​សិក្ខមានា​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ឲ្យបាន​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី៤​


 ​[​៣៧៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ដែល​សង្ឃ​មិនបាន​សន្មត​។​ ​ភិក្ខុនី​ទាំងឡាយ​ ​(​រូប​ឯទៀត​)​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែ​សិក្ខមានា​ទាំងឡាយ​ ​ពួក​នាង​ចូរ​មក​ ​ចូរ​ដឹង​កិច្ច​នេះ​ ​ចូរ​ឲ្យ​របស់​នេះ​ ​ចូរ​នាំ​យក​របស់​នេះ​មក​ ​សេចក្តី​ត្រូវការ​ដោយ​របស់​នេះ​ ​ពួក​នាង​ចូរ​ធ្វើ​របស់​នេះ​ឲ្យ​ជា​កប្បិយ​។​ ​សិក្ខមានា​ទាំងនោះ​បាន​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើងខ្ញុំ​មិនមែន​ជា​សិក្ខមានា​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636791311444494561
ទៅកាន់ទំព័រ៖