ព្រះត្រៃបិដក ភាគ ០៥

ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​។​ ​ការ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​សិក្ខមានា​មានឈ្មោះ​នេះ​ ​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​សិក្ខមានា​មានឈ្មោះ​នេះ​ ​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ការ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ភិក្ខុនី​ទាំងឡាយ​នោះ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ញុំាង​សិក្ខមានា​ដែល​សិក្សា​សិក្ខា​ហើយ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​វស្សា​ ​ដែល​សង្ឃ​មិនបាន​សន្មត​ ​ឲ្យបាន​ឧបសម្បទា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​៣៧៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​សិក្ខមានា​ ​ដែល​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ ​ឈ្មោះថា​សិក្សា​សិក្ខា​។​ ​សិក្ខមានា​ដែល​សង្ឃ​មិន​បាន​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដោយ​ញត្តិទុតិយកម្ម​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636791312472596370
ទៅកាន់ទំព័រ៖