ព្រះត្រៃបិដក ភាគ ០៥
ទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនីក៏សំគាល់ថា បរិបូណ៌ហើយ មិនត្រូវអាបត្តិ។
[៣៨៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីគិហិគតាមានវស្សាខ្វះពី១២ឆ្នាំ តែភិក្ខុនីសំគាល់ថាគ្រប់១២ឆ្នាំ ហើយឲ្យឧបសម្បទា១ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនីសំគាល់ថា ពេញ ហើយឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៦
[៣៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ភិក្ខុនីបួសថ្មីទាំងឡាយនោះ ល្ងង់ មិនឆ្លាស មិនដឹងកិច្ចគួរ ឬកិច្ចមិនគួរ។ ភិក្ខុនីទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស
ID: 636791314454177889
ទៅកាន់ទំព័រ៖