ព្រះត្រៃបិដក ភាគ ០៥
គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ សង្ឃបានឲ្យដល់គិហិគតា មានឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ។ ការឲ្យសិក្ខាសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ស្រីគិហិគតានោះ ដែលមានវស្សាគ្រប់១២ហើយ ត្រូវសង្ឃបង្គាប់ថា ចូរនាងពោលយ៉ាងនេះ គឺពោលថា ខ្ញុំសូមសមាទាននូវបាណាតិបាតាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។បេ។ ខ្ញុំសូមសមាទានូវវិកាលភោជនាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ ដែលមិនបានសិក្សាសិក្ខា ក្នុងធម៌៦យ៉ាងអស់ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
ID: 636791315379631518
ទៅកាន់ទំព័រ៖