ព្រះត្រៃបិដក ភាគ ០៥

ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៣៨៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​ ​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី៧​


 ​[​៣៨៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​(​តែ​)​ ​សង្ឃ​មិនបាន​សន្មត​។​ ​ភិក្ខុនី​ទាំងឡាយ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែ​សិក្ខមានា​ទាំងឡាយ​ ​នាង​ទាំងឡាយ​ចូរ​មក​ ​ចូរ​ដឹង​កិច្ច​នេះ​ ​ចូរ​ឲ្យ​របស់​នេះ​ ​ចូរ​នាំ​យក​របស់​នេះ​មក​ ​យើង​ត្រូវការ​ដោយ​របស់​នេះ​ ​ចូរ​នាង​ធ្វើ​របស់​នេះ​ឲ្យ​ជា​កប្បិយ​។​ ​ភិក្ខុនី​បួស​ថ្មី​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636791316181960928
ទៅកាន់ទំព័រ៖