ព្រះត្រៃបិដក ភាគ ០៥
[៣៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា មានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សាគ្រប់១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកសិក្ខមានាដែលល្មមទៅកាន់បុរសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ស្រីគិហិគតា ដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះថា សិក្សាសិក្ខាហើយ។ ស្រីគិហិគតា ដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយកម្មមានញត្តិជាគំរប់ពីរ ឈ្មោះថា សង្ឃមិនបានសន្មត។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៩០] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា
ID: 636791321979709129
ទៅកាន់ទំព័រ៖