ព្រះត្រៃបិដក ភាគ ០៥

កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៩១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​ ​ដែល​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សង្ឃ​សន្មត​ហើយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី៨​


 ​[​៣៩២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ជា​សហជីវិនី​ ​ហើយ​មិនបាន​បង្រៀន​ខ្លួនឯង​ ​មិន​ឲ្យ​អ្នកដទៃ​បង្រៀន​អស់​ពីរ​ឆ្នាំ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ល្ងង់​ ​មិន​ឆ្លាស​ ​មិន​ស្គាល់​កិច្ច​គួរ​ ​ឬមិន​គួរ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ជា​សហជីវិនី​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636791322428697918
ទៅកាន់ទំព័រ៖