ព្រះត្រៃបិដក ភាគ ០៥

ហើយ​មិន​បង្រៀន​ខ្លួនឯង​ ​មិន​ឲ្យ​គេ​បង្រៀន​អស់​ពីរ​ឆ្នាំ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ជា​សហជីវិនី​ ​ហើយ​មិន​បង្រៀន​ខ្លួនឯង​ ​មិន​ឲ្យ​គេ​បង្រៀន​អស់​ពីរ​ឆ្នាំ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ជា​សហជីវិនី​ ​ហើយ​មិន​បង្រៀន​ខ្លួនឯង​ ​មិន​ឲ្យ​គេ​បង្រៀន​អស់​ពីរ​ឆ្នាំ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ជា​សហជីវិនី​ ​ហើយ​មិន​បង្រៀន​ដោយខ្លួនឯង​ ​មិន​ឲ្យ​គេ​បង្រៀន​អស់​ពីរ​វស្សា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៩៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​សិក្ខមានា​ជា​សហជីវិនី​ ​សំដៅយក​សិក្ខមានា​ជាស​ទ្ធិ​វិហារិនី​ ​(​កូនសិស្ស​)​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​ពាក្យ​ថា​ ​មិន​បង្រៀន​ ​(​ខ្លួនឯង​)​ ​គឺ​មិន​បង្រៀន​ដោយ​បាលី​ ​អដ្ឋកថា​ ​សេចក្តី​ទូន្មាន​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636791322769724518
ទៅកាន់ទំព័រ៖