ព្រះត្រៃបិដក ភាគ ០៥
ប្រៀនប្រដៅដោយខ្លួនឯង។ ពាក្យថា មិនឲ្យគេបង្រៀន គឺមិនបង្គាប់អ្នកដទៃ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀន អស់ពីរឆ្នាំ ត្រូវអាបត្តិបាចិត្តិយ។
[៣៩៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តីអន្តរាយ ហើយស្វែងរកគ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានភ័យធំ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៩
[៣៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ មិនតាមបម្រើភិក្ខុនីជាបវត្តិនី (ឧបជ្ឈាយ៍) ដែលបំបួសខ្លួនអស់ពីរឆ្នាំ។ ពួកភិក្ខុនីទាំងនោះ ល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនតាមបម្រើភិក្ខុនីជាបវត្តិនីដែលបំបួសខ្លួនអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ មិនតាមបម្រើ
ID: 636791323234459335
ទៅកាន់ទំព័រ៖