ព្រះត្រៃបិដក ភាគ ០៥

ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ ​ដល់​សិក្ខមានា​ ​ជា​សហជីវិនី​ ​ហើយ​មិន​នាំ​យក​ទៅ​ ​មិន​ឲ្យ​គេ​នាំ​យក​ទៅ​ ​ដោយហោចទៅ​អស់៥​-​៦យោជន៍​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៩៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​សិក្ខមានា​ជា​សហជីវិនី​ ​សំដៅយក​សិក្ខមានា​ជាស​ទ្ធិ​វិហារិនី​ ​(​កូនសិស្ស​)​។​ ​ពាក្យ​ថា​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ពាក្យ​ថា​ ​មិន​នាំ​យក​ទៅ​ ​គឺ​មិន​នាំ​យក​ទៅ​ខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិន​ឲ្យ​គេ​នាំ​យក​ទៅ​ ​គឺ​មិន​បង្គាប់​អ្នកដទៃ​។​ ​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​នាំ​យក​ទៅ​ ​មិន​ឲ្យ​អ្នកដទៃ​នាំ​យក​ទៅ​ ​ដោយហោចទៅ​ ​សូម្បី​អស់៥​-​៦យោជន៍​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤០០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ស្វែងរក​ភិក្ខុនី​ជា​គំរប់​ពីរ​មិនបាន១​ ​ភិក្ខុនី​មាន​ភ័យ​ធំ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គទី៧​ ​ចប់​។

ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636791324490145542
ទៅកាន់ទំព័រ៖