ព្រះត្រៃបិដក ភាគ ០៥
ទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់កុមារីភូតា ដែលមានវស្សាខ្វះពី២០ទេ ម្នាលភិក្ខុទាំងឡាយ ព្រោះជាតិកុមារីភូតា មានវស្សាខ្វះពី២០ ជាអ្នកមិនអត់ទ្រាំនូវត្រជាក់និងក្តៅ។បេ។ មានជាតិជាអ្នកមិនអត់ទ្រាំនូវទុក្ខវេទនា ជាទីនាំបង់នូវជីវិត ម្នាលភិក្ខុទាំងឡាយ ក៏ឯកុមារីភូតា មានឆ្នាំ២០ ទើបអត់ទ្រាំនូវត្រជាក់ ក្តៅ។បេ។ មានជាតិជាអ្នកអត់ទ្រាំនូវទុក្ខវេទនា ជាទីនាំបង់នូវជីវិតបាន ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំខ្វះពី២០ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ កុមារីភូតា មានឆ្នាំមិនដល់២០ ឈ្មោះថា មានឆ្នាំខ្វះពី២០។ ដែលហៅថា កុមារីភូតា សំដៅយកសាមណេរី។។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី
ID: 636791325151958708
ទៅកាន់ទំព័រ៖