ព្រះត្រៃបិដក ភាគ ០៥
[៣០] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិបារាជិកទាំងឡាយ៨ ខ្ញុំសំដែងឡើងហើយ បណ្តាអាបត្តិបារាជិកទាំងឡាយ៨នុ៎ះ ភិក្ខុនីណាត្រូវអាបត្តិបារាជិកណាមួយ ភិក្ខុនីនោះមិនបាននៅរួមជាមួយនឹងភិក្ខុនីទាំងឡាយឡើយ (ព្រោះ) ខ្លួនត្រូវអាបត្តិបារាជិក រកសំវាសគ្មាន កាលអំពីមុន គឺកាលដែលខ្លួននៅជាគ្រហស្ថមានសភាពយ៉ាងណា កាលខាងក្រោយ ដែលខ្លួនត្រូវបារាជិកហើយ ក៏មានសភាពដូច្នោះដែរ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយជាអ្នកបរិសុទ្ធក្នុងរឿងនុ៎ះហើយ ហេតុនោះ បានជានៅស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
បារាជិកកណ្ឌ ចប់។
ID: 636791002773376403
ទៅកាន់ទំព័រ៖