ព្រះត្រៃបិដក ភាគ ០៥
អស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះ ដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ ដែលសង្ឃមិនបានសន្មត(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤១០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ កុមារីភូតា មានឆ្នាំដល់២០ហើយ ឈ្មោះថា មានឆ្នាំពេញ២០ហើយ។ ដែលហៅថា កុមារីភូតា សំដៅយកសាមណេរី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ដែលហៅថា បានសិក្សាសិក្ខា គឺបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង។ ដែលហៅថា សង្ឃមិនបានសន្មត គឺសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយញត្តិទុតិយកម្ម។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មត
ID: 636791328540046672
ទៅកាន់ទំព័រ៖