ព្រះត្រៃបិដក ភាគ ០៥
[៤១៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីមានវស្សាមិនទាន់ដល់១២ ឈ្មោះថា មានវស្សាមិនគ្រប់១២។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ។ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនី ត្រូវអាបត្តិទុក្កដ។
[៤១៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីមានវស្សាពេញ១២ហើយ ឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
កុមារីភូតវគ្គ សិក្ខាបទទី៥
[៤១៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ មានវស្សាពេញ១២បរិបូណ៌ហើយ (តែ) សង្ឃមិនបានសន្មត ក៏ឲ្យឧបសម្បទា (ដល់ពួកកុលធីតា)។ ភិក្ខុនីទាំងឡាយនោះ ល្ងង់
ID: 636791330898844827
ទៅកាន់ទំព័រ៖