ព្រះត្រៃបិដក ភាគ ០៥

មិន​ឆ្លាស​ ​មិនដឹង​ការគួរ​ ​ឬមិន​គួរ​។​ ​ពួក​ភិក្ខុនី​ជាស​ទ្ធិ​វិហារិនី​ ​ក៏​ល្ងង់​ ​មិន​ឆ្លាស​ ​មិន​ស្គាល់​ការគួរ​ ​ឬមិន​គួរ​ ​(​ដូចគ្នា​ដែរ​)​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មាន​វស្សា​ពេញ១២ហើយ​ ​(​តែ​)​ ​សង្ឃ​មិនទាន់​បាន​សន្មត​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មាន​វស្សា​ពេញ១២ហើយ​ ​សង្ឃ​មិនបាន​សន្មត​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មាន​វស្សា​ពេញ១២ហើយ​ ​(​តែ​)​ ​សង្ឃ​មិនបាន​សន្មត​ ​មិន​គួរ​នឹង​ឲ្យ​ឧបសម្បទា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ដល់​ភិក្ខុនី​ដែល​មាន​វស្សា​ពេញ១២ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​វុ​ដ្ឋា​បន​សម្មតិ​នោះ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​គឺ​ភិក្ខុនី​ដែល​មាន​វស្សា​ពេញ១២ហើយ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​ភិក្ខុនី​ដែល​ចាស់​ៗ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636791331267483475
ទៅកាន់ទំព័រ៖