ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនី មានឈ្មោះនេះ មានវស្សាពេញ១២ហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ សង្ឃឲ្យវុដ្ឋាបនសម្មតិ ដល់ភិក្ខុនី ឈ្មោះនេះ មានវស្សាពេញ១២ហើយ។ ការឲ្យវុដ្ឋាបនសម្មតិ ដល់ភិក្ខុនីឈ្មោះនេះ មានវស្សាពេញ១២ហើយ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ គប្បីនិយាយឡើង។ សង្ឃបានឲ្យវុដ្ឋាបនសម្មតិ ដល់ភិក្ខុនី ឈ្មោះនេះ មានវស្សាពេញ១២ហើយ។ ការឲ្យវុដ្ឋាបនសម្មតិនោះ គួរដល់សង្ឃហើយ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះ ដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មានវស្សា១២បរិបូណ៌ហើយ សង្ឃមិនបានសន្មត (ហើយឲ្យឧបសម្បទា) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤១៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនី មានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សា១២បរិបូណ៌ហើយ។ ភិក្ខុនីដែលសង្ឃ
ID: 636791331956254687
ទៅកាន់ទំព័រ៖