ព្រះត្រៃបិដក ភាគ ០៥
[៤១៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីមានវស្សា១២បរិបូណ៌ហើយ សង្ឃបានសន្មតហើយ ឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
កុមារីភូតវគ្គ សិក្ខាបទទី៦
[៤២០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី ចូលទៅរកភិក្ខុនីសង្ឃ ហើយសូមវុដ្ឋាបនសម្មតិ។ លំដាប់នោះឯង ភិក្ខុនីសង្ឃសង្កេតចណ្ឌកាលីភិក្ខុនី ហើយឃាត់ថា នែលោកម្ចាស់ លោកមិនគួរនឹងឲ្យឧបសម្បទានៅឡើយទេ ហើយក៏មិនបានឲ្យវុដ្ឋាបនសម្មតិ។ ចណ្ឌកាលីភិក្ខុនីទទួលពាក្យថាសាធុ។ ក៏សម័យនោះឯង ភិក្ខុនីសង្ឃឲ្យវុដ្ឋាបនសម្មតិដល់ភិក្ខុនីទាំងឡាយដទៃ។ ចណ្ឌកាលីភិក្ខុនី ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំឯងល្ងង់ទេ ខ្ញុំឯងមិនមានសេចក្តីខ្មាស (បានជា) សង្ឃឲ្យវុដ្ឋាបនសម្មតិដល់ភិក្ខុនីទាំងឡាយដទៃ មិនឲ្យដល់ខ្ញុំ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ
ID: 636791332658919923
ទៅកាន់ទំព័រ៖