ព្រះត្រៃបិដក ភាគ ០៥
[៤២១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា នែលោកម្ចាស់ មិនគួរលោកឲ្យឧបសម្បទានៅឡើយទេ សេចក្តីថា នែលោកម្ចាស់ លោកមិនគួរញុំាងកុលធីតាឲ្យបានឧបសម្បទានៅឡើយទេ។ ភិក្ខុនីទទួលពាក្យថា សាធុហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិបាចិត្តិយ។
[៤២២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីតិះដៀលសង្ឃ ដែលធ្វើ ព្រោះសេចក្តីស្រឡាញ់ ព្រោះសំអប់ ព្រោះល្ងង់ ព្រោះខ្លាចដោយប្រក្រតី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
កុមារីភូតវគ្គ សិក្ខាបទទី៧
[៤២៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សិក្ខមានា១រូប ចូលទៅរកថុល្លនន្ទាភិក្ខុនី ហើយសូមនូវឧបសម្បទា។ ថុល្លនន្ទាភិក្ខុនី និយាយនឹងសិក្ខមានានោះថា នែនាងម្ចាស់ បើនាងឲ្យចីវរដល់យើង យើងនឹងឲ្យនាងម្ចាស់បានឧបសម្បទា ដោយអាការយ៉ាងនេះ ហើយក៏មិនឲ្យសិក្ខមានានោះបានឧបសម្បទាសោះ ទាំងមិនធ្វើសេចក្តីខ្វល់ខ្វាយ
ID: 636791333346141133
ទៅកាន់ទំព័រ៖