ព្រះត្រៃបិដក ភាគ ០៥

 [​៤២៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ ​កាលបើ​មាន​សេចក្តី​អន្តរាយ​ ​ភិក្ខុនី​ស្វែងរក​ ​(​ភិក្ខុនី​ដទៃ​)​ ​មិនបាន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី៨​


 [​៤២៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​សិក្ខមានា១រូប​ ​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​សូម​ឧបសម្បទា​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​និយាយ​នឹង​សិក្ខមានា​នោះ​ថា​ ​នែនាង​ម្ចាស់​ ​បើ​នាង​នឹង​តាម​បម្រើ​យើង​អស់​ពីរ​ឆ្នាំ​ ​យើង​នឹង​ឲ្យ​នាង​បាន​ឧបសម្បទា​ ​ដោយ​អាការ​យ៉ាងនេះ​ ​ហើយ​មិន​ឲ្យ​ឧបសម្បទា​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បីឲ្យ​បាន​ឧបសម្បទា​សោះ​។​ ​ទើប​សិក្ខមានា​នោះ​ ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិនសមបើ​នឹង​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ ​បើ​នាង​នឹង​តាម​បម្រើ​យើង​អស់​ពីរ​ឆ្នាំ​ ​យើង​នឹង​ឲ្យ​នាង​បាន​ឧបសម្បទា​ ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636791334422115025
ទៅកាន់ទំព័រ៖