ព្រះត្រៃបិដក ភាគ ០៥
[៤៤២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ក្នុង១ឆ្នាំ គឺក្នុង១ខួប។ ពាក្យថា ឲ្យឧបសម្បទាដល់ស្រីពីររូប គឺបំបួសស្រីពីររូបជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទាដល់ស្រីពីររូប ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវអាបត្តិទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនី ត្រូវអាបត្តិទុក្កដ។
[៤៤៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីឲ្យឧបសម្បទាដល់ស្រី១រូប រំលងមួយឆ្នាំៗ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
កុមារីភូតវគ្គទី៨ ចប់។
ID: 636791342497843282
ទៅកាន់ទំព័រ៖