ព្រះត្រៃបិដក ភាគ ០៥

 [​៤៤៧​]​ ​ភិក្ខុនី​មិន​ឈឺ​ ​សំគាល់​ថា​មិន​ឈឺ​ ​ហើយ​ទ្រទ្រង់​ឆត្រ​និង​ស្បែកជើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិន​ឈឺ​ ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ទ្រទ្រង់​ឆត្រ​និង​ស្បែកជើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិន​ឈឺ​ ​សំគាល់​ថា​ឈឺ​ ​ហើយ​ទ្រទ្រង់​ឆត្រ​និង​ស្បែកជើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ទ្រទ្រង់​ឆត្រ​ ​មិន​ពាក់​ស្បែកជើង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ពាក់​ស្បែកជើង​ ​មិន​បាំងឆត្រ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ឈឺ​ ​សំគាល់​ថា​ ​មិន​ឈឺ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ឈឺ​ ​តែ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ឈឺ​ ​សំគាល់​ថា​ឈឺ​ ​មិន​ត្រូវអាបត្តិ​។​
 [​៤៤៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​ទ្រទ្រង់​ឆត្រ​និង​ស្បែកជើង​ក្នុង​អារាម១​ ​ក្នុង​ឧបចារ​នៃ​អារាម១​ ​ភិក្ខុនី​ទ្រទ្រង់​ក្នុង​ពេល​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ឆ​ត្តុ​បា​ហន​វគ្គ​ ​សិក្ខាបទ​ទី២​


 [​៤៤៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 636791343774951530
ទៅកាន់ទំព័រ៖