ព្រះត្រៃបិដក ភាគ ០៥

ទាំងឡាយ​មានដំណើរ​ទៅ​ដោយ​យាន​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មិន​គួរបើ​នឹង​ទៅ​ដោយ​យាន​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ ​ដែល​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ទៅ​ដោយ​យាន​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ទៅ​ដោយ​យាន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ទៅ​ដោយ​យាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ទៅ​ដោយ​យាន​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣៨៧ | បន្ទាប់
ID: 636791344075896059
ទៅកាន់ទំព័រ៖