ព្រះត្រៃបិដក ភាគ ០៥
ដោយយាន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឈឺ សំគាល់ថា មិនឈឺ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ តែសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ សំគាល់ថាឈឺ មិនត្រូវអាបត្តិ។
[៤៥៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយធំ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ឆត្តុបាហនវគ្គ សិក្ខាបទទី៣
[៤៥៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប ជាជីតុនរបស់ស្រីម្នាក់។ លំដាប់នោះឯង ស្រីនោះបាននិយាយពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រនាងម្ចាស់ ណ្ហើយចុះ សូមនាងម្ចាស់ឲ្យខ្សែក្រវាត់ចង្កេះនេះដល់ស្រីឈ្មោះឯណោះទៅ។ ទើបភិក្ខុនីនោះគិតថា បើអញដាក់ក្នុងបាត្រហើយទៅ អញមុខជានឹងភ្លេច គិតដូច្នោះហើយ ក៏ក្រវាត់ដើរទៅ។ កាលបើខ្សែ (សំរាប់ដោត)ដាច់ទៅ កម្រង (ខ្សែក្រវាត់ក៏)ជ្រុះរត់រាយឰដ៏
ID: 636791344911719535
ទៅកាន់ទំព័រ៖