ព្រះត្រៃបិដក ភាគ ០៥

ស្ថាន៣យ៉ាង​)​ ​គឺ១ឲ្យ​មហាមាត្យ​ដណ្តើម​យក​ឃ្លាំង​របស់​គេ​ ​២ឲ្យ​មហាមាត្យ​ពិន័យលក់​គេ​ ​៣ឲ្យ​មហាមាត្យ​ធ្វើទោស​ដាក់គុក​គេ​ ​ឥឡូវនេះ​មុខ​ជា​នឹង​ឲ្យ​មហាមាត្យ​សម្លាប់​គេ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ពាក្យ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ពោល​ពាក្យ​ដោយ​សេចក្តី​ច្រណែន​ ​(​ប្តឹងផ្តល់​)​សោះ​។​ ​ទើប​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ជា​អ្នក​ប្តឹងផ្តល់​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរ​នឹងជា​អ្នក​ប្តឹងផ្តល់​គេ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ជា​អ្នក​ប្តឹងផ្តល់​ ​ពី​គហបតិ​ក្តី​ ​កូន​គហបតិ​ក្តី​ ​ខ្ញុំគេ​ក្តី​ ​អ្នកធ្វើការ​ងារ​ក្តី​ ​ដោយហោចទៅ​ ​សូម្បីតែ​សម​ណ​បរិ​ព្វា​ជ​ក​ ​ភិក្ខុនី​នេះ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ជា​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636791004215428883
ទៅកាន់ទំព័រ៖