ព្រះត្រៃបិដក ភាគ ០៥

  ​[​៤៥៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ពាក់​ខ្សែចង្កេះ​ ​ព្រោះ​ហេតុ​នៃ​អាពាធ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ឆ​ត្តុ​បា​ហន​វគ្គ​ ​សិក្ខាបទ​ទី៤​


 ​[​៤៥៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ទ្រទ្រង់​គ្រឿងប្រដាប់​ស្រី​ ​(​គ្រហស្ថ​)​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មិនសមបើ​នឹង​ប្រើប្រាស់​គ្រឿងអលង្ការ​របស់​ស្រី​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ ​ដែល​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​(​ក៏​)​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ប្រើប្រាស់​គ្រឿងអលង្ការ​របស់​ស្រី​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ប្រើប្រាស់​គ្រឿងអលង្ការ​របស់​ស្រី​ ​ពិតមែន​ឬ​។​ ​
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 636791345810779115
ទៅកាន់ទំព័រ៖