ព្រះត្រៃបិដក ភាគ ០៥

 [​៤៦៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ឆ​ត្តុ​បា​ហន​វគ្គ​ ​សិក្ខាបទ​ទី៨​-​៩​-​១០​


 ​[​៤៦៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​សិក្ខមានា​គក់​រិត​ខ្លះ​ ​ច្របាច់​ខ្លះ​។​បេ​។​ ​ឲ្យ​សាមណេរី​គក់​រិត​ខ្លះ​ ​ច្របាច់​ខ្លះ​។​បេ​។​ ​ឲ្យ​ស្រី​គ្រហស្ថ​គក់​រិត​ខ្លះ​ ​ច្របាច់​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់​ចារិក​វិហារ​ ​ឃើញ​ហើយក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ស្រី​គ្រហស្ថ​គក់​រិត​ខ្លះ​ ​ច្របាច់​ខ្លះ​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ ​ជា​អ្នក​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636791348448833754
ទៅកាន់ទំព័រ៖