ព្រះត្រៃបិដក ភាគ ០៥

ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​ប្រាប់​ ​ហើយ​អង្គុយ​លើ​អាសនៈ​ខាងមុខ​ភិក្ខុ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៧៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ខាងមុខ​ភិក្ខុ​ ​គឺ​ខាងមុខ​នៃ​ឧបសម្បន្ន​។​ ​ពាក្យ​ថា​ ​មិនបាន​ប្រាប់​ ​គឺ​មិនបាន​ពិតទូល​។​ ​ពាក្យ​ថា​ ​អង្គុយ​លើ​អាសនៈ​ ​គឺ​ភិក្ខុនី​អង្គុយ​ដោយហោចទៅ​សូម្បី​លើ​ផែនដី​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​៤៧៤​]​ ​ភិក្ខុ​ដែល​ខ្លួន​មិនបាន​ប្រាប់​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនបាន​ប្រាប់​មែន​ ​ហើយ​អង្គុយ​លើ​អាសនៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដែល​ខ្លួន​មិនបាន​ប្រាប់​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​អង្គុយ​លើ​អាសនៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដែល​ខ្លួន​មិនបាន​ប្រាប់​ ​ភិក្ខុនី​សំគាល់​ថា​ ​បាន​ប្រាប់​ ​ហើយ​អង្គុយ​លើ​អាសនៈ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដែល​ខ្លួន​បាន​ប្រាប់​ ​ភិក្ខុនី​សំគាល់​ថា​ ​មិនបាន​ប្រាប់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ដែល​ខ្លួន​បាន​ប្រាប់​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ដែល​ខ្លួន​បាន​ប្រាប់​ ​ភិក្ខុនី​សំគាល់​ថា​ ​បាន​ប្រាប់​ហើយ​មែន​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636791349632381840
ទៅកាន់ទំព័រ៖