ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុ​ដែល​ខ្លួន​បាន​សូមឱកាស​ ​តែ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ដែល​ខ្លួន​បាន​សូមឱកាស​ ​ភិក្ខុនី​សំគាល់​ថា​ ​បាន​សូមឱកាស​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​៤៧៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​ឲ្យ​ភិក្ខុ​ធ្វើ​ឱកាស​ហើយ​សួរ១​ ​ភិក្ខុនី​ឲ្យ​ភិក្ខុ​ធ្វើ​ឱកាស​មិន​ចំពោះ​ ​ហើយ​សួរ​ក្នុង​ពុទ្ធវចនៈ​ឯណាមួយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ឆ​ត្តុ​បា​ហន​វគ្គ​ ​សិក្ខាបទ​ទី១៣​


 ​[​៤៨០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី១រូប​គ្មាន​សម្ព​ត់​ចោមពុង​ ​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​។​ ​ខ្យល់ព្យុះ​ទាំងឡាយ​បក់​សើយ​សង្ឃាដី​ទាំងឡាយ​ឡើង​ក្នុង​ច្រក​នោះ​។​ ​មនុស្ស​ទាំងឡាយ​ធ្វើ​សំឡេង​ហ៊ោ​ឡើង​ថា​ ​ដោះ​នឹង​ពោះ​លោកម្ចាស់​ល្អ​ណាស់​។​ ​ភិក្ខុនី​នោះ​ ​កាលដែល​មនុស្ស​ទាំងឡាយ​ចំអក​ឲ្យ​ ​(​យ៉ាងនោះ​ហើយ​)​ ​ក៏​មាន​សេចក្តី​អៀនខ្មាស​។​ ​ទើប​ភិក្ខុនី​នោះ​ទៅកាន់​លំនៅ​ ​ហើយ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636791350899392098
ទៅកាន់ទំព័រ៖