ព្រះត្រៃបិដក ភាគ ០៥

អាច​ឲ្យ​មានត្ត​ ​ដើម្បី​អាបត្តិ​នោះ​ ​នឹង​ទាញ​អន្តរាបត្តិ​មក​ដាក់​ក្នុង​មូលា​បត្តិ​ឲ្យ​អព្ភាន​បាន​ ​ភិក្ខុនី​ទាំងឡាយ​ច្រើន​ប្រមាណ​ ​(​២​-​៣រូប​)​ ​ឲ្យ​មិនបាន​ ​ភិក្ខុនី១រូប​ក៏​ឲ្យ​មិនបាន​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ហៅ​ពួក​អាបត្តិ​នោះ​ថា​ ​សង្ឃាទិសេស​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​ជា​នាម​កម្ម​ ​គឺថា​ជា​ឈ្មោះ​នៃ​អាបត្តិ​និកាយ​នោះ​ឯង​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ហៅ​អាបត្តិ​និកាយ​នោះ​ថា​ ​សង្ឃាទិសេស​។​
 [​៣៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ដែល​មនុស្ស​ទាំងឡាយ​កោះ​នាំទៅ១​ ​ភិក្ខុនី​សូម​អារក្ខា​ ​គឺ​សូមឲ្យ​រាជការ​ជួយ​រក្សា​ការពារ១​ ​ភិក្ខុនី​ប្តឹង​មិន​ចំពោះ​ឈ្មោះ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​សង្ឃាទិសេស​ទី២​


 ​[​៣៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភរិយា​របស់​ស្តេច​លិ​ច្ឆ​វី១អង្គ​ប្រព្រឹត្ត​កន្លង​ចិត្ត​(​ប្តី​)​។​ ​ទើប​ស្តេច​លិ​ច្ឆ​វី​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​អញ​សុំ​រំលឹក​នាង​ឯង​ ​ចូរ​នាង​ឯង​លះ​(​អំពើនោះ​)​ ​ចេញ​ ​ខំ​អញ​នឹង​ធ្វើ​សេចក្តី​វិនាស​ដល់​នាង​ឯង​។​ ​ស្រី​នោះ​ទុកជា​ស្តេច​លិ​ច្ឆ​វី​នោះ​និយាយ​យ៉ាងនេះ​ ​ក៏​មិន​អើពើ​ឡើយ​។​ ​សម័យ​នោះ​ឯង​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636791005120330641
ទៅកាន់ទំព័រ៖