ព្រះត្រៃបិដក ភាគ ០៥

 [​៤៩៤​]​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​អាបត្តិ​ទាំងឡាយ​ឈ្មោះ​បាដិទេសនីយ៨​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​។​ ​ខ្ញុំ​សូម​សួរ​លោកម្ចាស់​ទាំងឡាយ​ក្នុង​អាបត្តិ​ទាំងនោះ​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​ខ្ញុំ​សួរ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​ខ្ញុំ​សួរ​អស់​វារៈ​ជា​គំរប់​បីដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​។​ ​លោកម្ចាស់​ទាំងឡាយ​បរិសុទ្ធ​ក្នុង​អាបត្តិ​ទាំងនេះ​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​

​បាដិទេសនីយ​ ​ចប់​។​

ថយ | ទំព័រទី ៤១៥ | បន្ទាប់
ID: 636791354935200020
ទៅកាន់ទំព័រ៖