ព្រះត្រៃបិដក ភាគ ០៥

ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ស្លៀក​ស្លុយ​មុខ​ខ្លះ​ ​ស្លុយ​ក្រោយ​ខ្លះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​ស្លៀក​ឲ្យ​ជា​បរិមណ្ឌល​។​ ​
 [​៤៩៦​]​ ​ភិក្ខុនី​ត្រូវ​ស្លៀក​ឲ្យ​ជា​បរិមណ្ឌល​ ​គឺ​បិទបាំង​មណ្ឌល​ផ្ចិត​ ​មណ្ឌល​ជង្គង់​។​ ​ភិក្ខុនី​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ស្លៀក​ស្លុយ​មុខ​ ​ឬ​ស្លុយ​ក្រោយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៤៩៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុនី​មិន​ក្លែង១​ ​ភិក្ខុនី​មិន​មានសតិ១​ ​ភិក្ខុនី​មិនដឹង​ខ្លួន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​ ​សេចក្តី​សង្ខេប​។​
 [​៤៩៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្តោះ​ទឹកមាត់​ខ្លះ​ក្នុងទឹក​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636791355877939677
ទៅកាន់ទំព័រ៖