ព្រះត្រៃបិដក ភាគ ០៥

 ​[​៥០៤​]​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​និទាន​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​បារាជិក៨​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​សង្ឃាទិសេស១៧​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាប​ត្តិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ៣០​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​បា​ចិ​ត្តិ​យ១៦៦​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​បាដិទេសនីយ៨​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​ធម៌​ឈ្មោះ​សេ​ក្ខិយៈ​ទាំងឡាយ​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​ធម៌​ឈ្មោះ​អធិករណ​សមថៈ៧​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​។​ ​ពាក្យ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​មក​ហើយ​កាន់​សុត្ត​ ​រាប់បញ្ចូល​ហើយ​ក្នុង​សុត្ត​ ​មកកាន់​ឧទ្ទេស​រាល់​កន្លះ​ខែ​។​ ​គួរ​លោកម្ចាស់​ទាំងឡាយ​គ្រប់​អង្គ​ ​ព្រមព្រៀង​គ្នា​ ​ស្រុះស្រួល​គ្នា​ ​កុំ​ទាស់ទែងគ្នា​ ​សិក្សា​ក្នុង​ពុទ្ធវចនៈ​នោះ​ចុះ​។​

​ភិក្ខុនី​វិភង្គ​ ​ចប់​។​

ថយ | ទំព័រទី ៤២២
ID: 636791358073099537
ទៅកាន់ទំព័រ៖