ព្រះត្រៃបិដក ភាគ ០៥

មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ក្តី​ ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯង​ក្តី​ ​ភិក្ខុនី​នេះឯង​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ឈ្មោះ​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ​។​
 [​៤២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ច្រើន​រូប​ ​ទៅកាន់​ក្រុង​សាវត្ថី​ ​ក្នុង​ជនបទ​កោសល​ ​ទើប​ចូល​ទៅកាន់​ស្រុក១​ ​ក្នុង​ពេលល្ងាច​។​ ​បណ្តា​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ភិក្ខុនី១រូប​ ​មាន​រូបល្អ​ ​គួរ​ពិតពិល​រមិលមើល​ ​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​។​ ​បុរស​ម្នាក់​មានចិត្ត​ប្រតិព័ទ្ធ​តាំងពី​ឃើញ​ភិក្ខុនី​នោះ​។​ ​ឯ​បុរស​នោះ​បាន​ក្រាល​ទី​សិង​ដល់​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ក្រាល​ទី​សិង​ដើម្បី​ភិក្ខុនី​នោះ​ក្នុង​ទី​ម្ខាង​ដោយឡែក​។​ ​ទើប​ឯ​ភិក្ខុនី​នោះ​កំណត់​យល់ឃើញ​ហើយ​ ​ក៏​គិតថា​ ​បុរស​នេះ​មាន​រាគៈ​គ្រប​សង្កត់​ហើយ​ ​បើ​គាត់​នឹង​មក​ក្នុង​វេលា​យប់​ ​អញ​មុខ​ជា​នឹង​មាន​សម្រែក​ខុសប្រក្រតី​ ​ហើយក៏​មិនបាន​លា​ភិក្ខុនី​ទាំងឡាយ​ ​ស្រាប់តែ​ទៅកាន់​ត្រកូល​មួយ​ ​ហើយក៏​សម្រេច​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636791008081770025
ទៅកាន់ទំព័រ៖