ព្រះត្រៃបិដក ភាគ ០៥

សង្ឃាទិសេស​។​ ​ពាក្យ​ថា​ ​ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯង​ ​គឺ​ភិក្ខុនី​បិទបាំង​មណ្ឌល៣​ ​ហើយ​ឆ្លង​ឡើង​ក្នុង​ទីណា​មួយ​ ​ស្បង់​នៃ​ភិក្ខុនី​នោះ​ក៏​ទទឹក​បាន​ ​ទីនោះ​ហៅថា​ស្ទឹង​។​ ​ភិក្ខុនី​ឆ្លងផុត​ជំ​ហា​នដ​ម្បូង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ឆ្លងផុត​ជំហាន​ទី២​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ពាក្យ​ថា​ ​នៅ​ប្រាសចាក​គ្នា​ក្នុង​វេលា​រាត្រី​តែម្នាក់ឯង​ ​គឺ​ភិក្ខុនី​កំពុង​លះ​ហត្ថបាស​នៃ​ភិក្ខុនី​ទី២​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ព្រមគ្នា​នឹង​អរុណរះ​ឡើង​ ​លុះ​លះ​ហត្ថបាស​ស្រឡះ​ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ពាក្យ​ថា​ ​ឈប់​ឲ្យ​ឃ្លាត​អំពី​ពួក​តែម្នាក់ឯង​ ​គឺ​ភិក្ខុនី​កំពុង​លះ​ទស្សនុបចារ​ ​(​កន្លែង​ដែល​មើល​គ្នា​ឃើញ​)​ក្តី​ ​សវនុ​ប​ចារ​ ​(​កន្លែង​ដែល​ស្តាប់​ឮ​)​ក្តី​ ​របស់​ភិក្ខុនី​ទី២​ ​ក្នុង​ព្រៃ​មិនមែន​ជា​ស្រុក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​លុះ​លះបង់​ដាច់​ស្រឡះ​ហើយ​ ​ត្រូវ​សង្ឃាទិសេស​។​
 ​[​៤៥​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​នេះឯង​ ​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុនី​ដែល​ត្រូវ​អាប​ត្តិ​មុន​ៗ​។​ ​ពាក្យ​ថា​ ​បឋមា​បត្តិ​ក​ ​គឺ​ភិក្ខុនី​ត្រូវអាបត្តិ​ព្រមគ្នា​នឹង​ពេល​ដែល​ប្រព្រឹត្ត​កន្លង​វត្ថុ​ ​មិនមែន​ដោយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ ​គឺ​ភិក្ខុនី​នោះ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ក្នុង​សង្ឃាទិសេស​ទី១រួចហើយ​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636791009301389784
ទៅកាន់ទំព័រ៖