ព្រះត្រៃបិដក ភាគ ០៥
[៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីប្រាប់សង្ឃជាអ្នកធ្វើសង្ឃកម្ម ហើយទើបសូត្របញ្ចូលពួក១ ភិក្ខុនីដឹងសេចក្តីប្រាថ្នារបស់គណៈ ហើយទើបសូត្របញ្ចូល១ ភិក្ខុនីសូត្របញ្ចូលភិក្ខុនីដែលប្រព្រឹត្តតាមវត្ត កាលបើគ្មានសង្ឃជាអ្នកធ្វើសង្ឃកម្ម ទើបភិក្ខុនីសូត្របញ្ចូលពួក១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើខុសមុនបញ្ញត្តិ១។
សង្ឃាទិសេសទី៥
[៥២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនីមានរូបល្អ គួរពិតពិលរមិលមើល នាំមកនូវសេចក្តីជ្រះថ្លា។ មនុស្សទាំងឡាយឃើញសុន្ទរីនន្ទាភិក្ខុនីក្នុងរោងភត្តហើយ មានសេចក្តីតម្រេក ក៏ប្រគេនភោជនទាំងឡាយសុទ្ធតែប្រសើរដល់សុន្ទរីនន្ទាភិក្ខុនីដែលមានតម្រេកដែរ។ សុន្ទរីនន្ទាភិក្ខុនីឆាន់ (តែឯង) ទាល់តែឆ្អែត។ ភិក្ខុនីទាំងឡាយដទៃមិនបានអាហារដ៏សមគួរដល់ចិត្តផងឡើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា នាងសុន្ទរីនន្ទាភិក្ខុនី មិនសមបើនឹងមាន
ID: 636791011276552756
ទៅកាន់ទំព័រ៖