ព្រះត្រៃបិដក ភាគ ០៥

តម្រេក​ ​ទទួល​ខាទនីយ​ភោជនីយាហារ​អំពី​ដៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​ដោយដៃ​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​ឆាន់​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​សុន្ទរី​នន្ទា​ភិក្ខុនី​មានត​ម្រ​ក​ ​ទទួល​ខាទនីយ​ភោជនីយាហារ​អំពី​ដៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​ដោយដៃ​របស់​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុន្ទរី​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​មានតម្រេក​ ​ហើយ​ទទួល​ខាទនីយ​ភោជនីយាហារ​អំពី​ដៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​ដោយដៃ​របស់​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​ឆាន់​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មានតម្រេក​ទទួលយក​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​អំពី​ដៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​ដោយដៃ​នៃ​ខ្លួន​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​ភិក្ខុនី​នេះ​ក្តី​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ជា​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636791011500315555
ទៅកាន់ទំព័រ៖