ព្រះត្រៃបិដក ភាគ ០៥
ជាភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះទេ ម្នាលភិក្ខុទាំងឡាយ អំពើរបស់ភិក្ខុនីនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយពោលយ៉ាងនេះថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់លោកបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកទេ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៥៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុនីនិយាយបញ្ជូនដោយពាក្យថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់លោកបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកទេ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃ
ID: 636791013179241584
ទៅកាន់ទំព័រ៖