ព្រះត្រៃបិដក ភាគ ០៥
ខ្លួន ហើយទំពាស៊ី ឬបរិភោគចុះដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទទួលយកដោយគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យភិក្ខុនីដែលពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវអាបត្តិថុល្លច្ច័យគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីនោះត្រូវអាបត្តិសង្ឃាទិសេសក្នុងពេលដែលឆាន់រួចហើយ។ ពាក្យថា ភិក្ខុនីនេះក្តី គឺតថាគតពោលប្រៀបផ្ទឹមនឹងភិក្ខុនីទាំងឡាយមុនៗ។ ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនីត្រូវអាបត្តិព្រមគ្នានឹងប្រព្រឹត្តកន្លងវត្ថុ មិនមែនដោយសូត្រសមនុភាសនវិធីទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយបណ្តេញចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ភិក្ខុនីបញ្ជូនដោយពាក្យថា លោកចូរទទួលយកទឹក និងឈើស្ទន់ចុះដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះទទួលដោយគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យភិក្ខុនីដែលពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។
[៥៩] កាលបើមានតម្រេកតែម្ខាង ភិក្ខុនីបញ្ជូនដោយពាក្យថា លោកចូរ(ទទួល) ខាទនីយក្តី ភោជនីយក្តី អំពីដៃយក្សក្តី ប្រេតក្តី បណ្ឌកក្តី តិរច្ឆានមានរូបរាងដូចមនុស្សក្តី ហើយទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះទទួលដោយគិតថា អញនឹងទំពាស៊ី
ID: 636791013466197997
ទៅកាន់ទំព័រ៖