ព្រះត្រៃបិដក ភាគ ០៥
ឬនឹងបរិភោគតាមពាក្យភិក្ខុនីដែលពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះត្រូវអាបត្តិទុក្កដគ្រប់ខណៈដែលលេបចូលទៅ។ ភិក្ខុនីនោះត្រូវអាបត្តិថុល្លច្ច័យក្នុងពេលដែលឆាន់រួចហើយ។ ភិក្ខុនីពោលបញ្ជូនថា លោកចូរទទួលយកទឹកនិងឈើស្ទន់ចុះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទទួលដោយគិតថា អញនឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យភិក្ខុនីជាអ្នកពោលបញ្ជូននោះ ត្រូវអាបត្តិទុក្កដ។
[៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីដឹងថា បុរសនោះមិនមានតម្រេក ទើបបញ្ជូន១ ភិក្ខុនីបញ្ជូនដោយគិតថា ភិក្ខុនីនេះក្រោធ ហើយគង់មិនទទួលយក១ ភិក្ខុនីបញ្ជូនដោយគិតថា ភិក្ខុនីនេះគង់មិនទទួលយក ព្រោះខ្លួនមានសេចក្តីអនុគ្រោះត្រកូល១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
សង្ឃាទិសេសទី៧
[៦១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ចណ្ឌកាលី
ID: 636791013893852457
ទៅកាន់ទំព័រ៖