ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​និយាយ​អស់​វារៈ​ពីរ​ដង​ផង​ ​ត្រូវ​និយាយ​អស់​វារៈ​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​លះបង់​មិនបានទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទាំងឡាយ​ឮ​ហើយ​ ​មិន​និយាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ទាញ​ភិក្ខុនី​នោះ​មកកាន់​ទី​កណ្តាល​សង្ឃ​ ​ហើយ​និយាយ​ហាម​ថា​ ​នែ​លោកម្ចាស់​ ​លោក​កុំ​ខឹង​អាក់អន់​ចិត្ត​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​។​បេ​។​ ​ខ្ញុំ​លាសិក្ខា​ ​ភិក្ខុនី​ទាំងឡាយ​ណា​ជាស​មណី​ ​ជា​សក្យ​ធីតា​ ​ភិក្ខុនី​ទាំងឡាយ​នេះ​នឹង​ហៅថា​សមណី​ដូចម្តេច​បាន​ ​សូម្បី​សមណី​ទាំងឡាយ​ដទៃ​ដែល​មាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ប្រាថ្នា​ការសិក្សា​គង់មាន​ខ្លះ​ដែរ​ ​អញ​នឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​សមណី​ទាំងឡាយ​នោះ​ដូច្នេះ​។​ ​នែ​លោកម្ចាស់​ ​លោក​ចូរ​ត្រេកអរ​ចុះ​ ​(​ព្រោះ​)​ធម៌​ ​គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ល្អ​ហើយ​ ​ចូរ​លោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ដោយ​ប្រពៃ​ចុះ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​និយាយ​ហាម​អស់​វារៈ​ពីរ​ដង​ផង​ ​ត្រូវ​និយាយ​ហាម​អស់​វារៈ​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​លះបង់​មិនបានទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636791148880223236
ទៅកាន់ទំព័រ៖