ព្រះត្រៃបិដក ភាគ ០៥

 ​[​៦៦​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​(​គឺ​ភិក្ខុនី​នេះឯង​)​ ​ដែល​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុនី​ដែល​ត្រូវ​សង្ឃា​ទិ​សេ​សមុនៗ​។​ ​ពាក្យ​ថា​ ​ជាយា​វត​តិ​យក​ ​គឺ​ភិក្ខុនី​ត្រូវអាបត្តិ​ដោយ​(​សង្ឃ​)​សូ​ត្រ​សម​នុ​ភា​សន​វិធី​អស់​វារ​ជា​គំរប់​បីដង​ ​មិនមែន​ត្រូវ​ព្រមគ្នា​ដោយ​ការប្រព្រឹត្ត​ល្មើស​វត្ថុ​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​ ​គឺ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​បណ្តេញ​ចេញ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ខាងដើម​រួចហើយ​។​ ​
 [​៦៧​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៦៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ដែល​សង្ឃ​មិនបាន​សូ​ត្រ​សម​នុ​ភា​សន​វិធី១​ ​ភិក្ខុនី​លះបង់​ឯង១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636791150223360059
ទៅកាន់ទំព័រ៖