ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ដរាបដល់​គំរប់​បីដង​ ​ដើម្បីឲ្យ​លះបង់​កម្ម​នោះ​ចេញ​។​ ​ភិក្ខុនី​នោះ​ ​កាលបើ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ដរាបដល់​គំរប់​បីដង​ ​លះបង់​កម្ម​នោះ​បាន​ ​ការ​លះបង់​បាន​នេះ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ភិក្ខុនី​នេះ​ក្តី​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ជាយា​វត​តិ​យក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​
 [​៧០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ព្រោះ​អធិករណ៍​នីមួយ​ ​ដែល​ហៅថា​ ​អធិករណ៍​ ​បាន​ដល់​អធិករណ៍​ទាំងឡាយ​បួន​ ​គឺ​វិវាទាធិករណ៍១​ ​អនុ​វា​ទា​ធិ​ករណ៍១​ ​អាប​ត្តា​ធិ​ករណ៍១​ ​កិ​ច្ចា​ធិ​ករណ៍១​។​ ​ដែល​ហៅថា​ ​ភិក្ខុនី​សង្ឃ​ធ្វើឲ្យ​ចាញ់​ ​គឺ​សំដៅយក​ភិក្ខុនី​ដែល​ភិក្ខុនី​សង្ឃ​ផ្ចាញ់ផ្ចាល​ហើយ​។​ ​ពាក្យ​ថា​ ​ខឹង​អាក់អន់​ចិត្ត​ ​គឺ​ភិក្ខុនី​មិន​ត្រេកអរ​ ​មានចិត្ត​គឺ​ទោស​ខ្ទាំងខ្ទប់​ហើយ​ ​មានចិត្ត​រឹងត្អឹង​។​ ​ពាក្យ​ថា​ ​ពោល​យ៉ាងនេះ​ ​គឺ​ពោល​ថា​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ស្រឡាញ់​ផង​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​លុះដោយ​សេចក្តី​ខ្លាច​ផង​។​ ​
 [​៧១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​នោះ​ ​គឺ​ភិក្ខុនី​ជា​អ្នកពោល​យ៉ាងនេះ​ជាប្រក្រតី​នោះ​ឯង​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​គឺ​ភិក្ខុនី​ទាំងឡាយ​ដទៃ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​ឃើញ​ ​ឯណា​ឮ​ ​ភិក្ខុនី​នោះ​ត្រូវ​ភិក្ខុនី​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636791151268789854
ទៅកាន់ទំព័រ៖