ព្រះត្រៃបិដក ភាគ ០៥

មាន​សំវរ​វិន័យ​ជាដើម​)​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​មានតម្រេក​ ​ហើយ​ត្រេកអរ​នឹង​ការ​ស្ទាប​ក្តី​ ​អង្អែល​ក្តី​ ​កាន់​ក្តី​ ​ពាល់​ក្តី​ ​ឱបរឹត​ក្តី​ ​ខាងក្រោម​តាំងពី​ដងកាំបិត​ចុះ​មក​ ​ខាងលើ​តាំងពី​មណ្ឌល​ជង្គង់​ឡើង​ទៅ​ ​នៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ ​ភិក្ខុនី​នេះ​ ​ត្រូវអាបត្តិ​បារាជិក​ ​ឈ្មោះ​ឧព្ភ​ជានុ​មណ្ឌលិ​ក​ ​(​ព្រោះ​ឲ្យ​បុរស​ស្ទាប​សរីរប្រទេស​ ​ខាងលើ​តាំងពី​មណ្ឌល​ជង្គង់​ឡើង​ទៅ​)​ ​ជា​ស្រី​មិន​មាន​សំវាស​។​
 ​[​២​]​ ​ត្រង់​ពាក្យ​ថា​ ​ណាមួយ​ ​អធិប្បាយ​ថា​ ​(​ភិក្ខុនី​)​ណាមួយ​ ​ទោះ​ចាស់​ក្តី​ ​ក្មេង​ក្តី​ ​កណ្តាល​ក្តី​ ​ដែល​ប្រកប​កម្ម​យ៉ាងណា​ ​មាន​ជាតិ​យ៉ាងណា​ ​មានឈ្មោះ​យ៉ាងណា​ ​មាន​គោត្រ​យ៉ាងណា​ ​មាន​សីល​យ៉ាងណា​ ​មានធម៌​ជា​គ្រឿង​នៅ​យ៉ាងណា​ ​មាន​គោចរ​យ៉ាងណា​ ​ភិក្ខុនី​នោះ​ ​ហៅថា​ ​ណាមួយ​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​ ​សេចក្តី​ថា​ ​ដែល​ហៅថា​ ​ភិក្ខុនី​ ​ព្រោះ​ជា​អ្នក​សូម​ ​ហៅថា​ ​ភិក្ខុនី​ ​ព្រោះ​ជា​អ្នក​ចូល​ទៅ​អាស្រ័យ​នឹង​ការ​ត្រេច​ទៅ​ដើម្បី​សូម​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​ទ្រទ្រង់នូវ​សំពត់​ដែលកាត់​ដាច់​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​មាន​សភាព​ជាស​មណី​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​បាន​ប្តេជ្ញា​ខ្លួន​ ​(​ថា​ជា​អ្នកបួស​)​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​សម្រេច​ជា​ឯហិ​ភិក្ខុនី​ ​ហៅថា​ភិក្ខុនី​ ​ព្រោះ​ឧបសម្បទា​ដោយ​ត្រៃសរណគមន៍​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636790991942206895
ទៅកាន់ទំព័រ៖