ព្រះត្រៃបិដក ភាគ ០៥

 [​៨០​]​ ​គប្បី​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​យ៉ាងនេះ​ ​គឺ​ភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល​ ​ត្រូវ​ប្រកាស​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​នៅ​ច្រឡំ​(​ដោយ​គ្រហស្ថ​)​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​មិន​លះបង់​វត្ថុ​នោះ​ឡើយ​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​នៅ​ច្រឡំ​(​ដោយ​គ្រហស្ថ​)​ ​មានមារយាទ​អាក្រក់​ ​មាន​កិត្តិសព្ទ​អាក្រក់​ ​មានការ​ចិញ្ចឹមជីវិត​អាក្រក់​ ​ជា​អ្នកបៀតបៀន​ភិក្ខុនី​សង្ឃ​ ​បិទបាំង​ទោស​របស់​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​មិន​លះបង់​វត្ថុ​នោះ​ឡើយ​។​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636791154552657681
ទៅកាន់ទំព័រ៖