ព្រះត្រៃបិដក ភាគ ០៥
ដោយសូត្រសមនុភាសនវិធីដរាបដល់គំរប់បីដង មិនមែនត្រូវព្រមគ្នានឹងប្រព្រឹត្តកន្លងវត្ថុទេ។ ពាក្យថា គួរបណ្តេញចេញ គឺភិក្ខុនីទាំងឡាយ គួរនាំភិក្ខុនីដែលត្រូវអាបត្តិសង្ឃាទិសេសនោះចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តីអធិប្បាយក្នុង សង្ឃាទិសេសទី១រួចហើយ។
[៨៣] កម្មប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយធម៌ ភិក្ខុនីទាំងឡាយមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីទាំងឡាយសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៨៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុនីទាំងឡាយដែលភិក្ខុនីសង្ឃមិនបានសូត្រសមនុភាសនវិធី១ ភិក្ខុនីទាំងឡាយលះបង់ចេញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្តរវើរវាយ១ ភិក្ខុនីដែលវេទនាគ្របសង្កត់១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ID: 636791155251677663
ទៅកាន់ទំព័រ៖