ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​វិប្បដិសារៈ​ ​របស់​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​អ​វិប្បដិសារៈ​មាន​ហើយ​ ​បា​មុ​ជ្ជៈ​របស់​បុគ្គល​បរិបូណ៌​ដោយ​អ​វិប្បដិសារៈ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​។​បេ​។​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​៤​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ​វិប្បដិសារៈ​របស់​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​រមែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​ ​កាលបើ​អ​វិប្បដិសារៈ​មិន​មាន​ហើយ​ ​បា​មុ​ជ្ជៈ​របស់​បុគ្គល​វិបត្តិ​ចាក​អ​វិប្បដិសារៈ​ ​រមែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​ ​កាលបើ​បា​មុ​ជ្ជៈ​ ​មិន​មាន​ហើយ​ ​បីតិ​ ​របស់​បុគ្គល​វិបត្តិ​ចាក​បា​មុ​ជ្ជៈ​ ​រមែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​ ​កាលបើ​បីតិ​ ​មិន​មាន​ហើយ​ ​បស្ស​ទ្ធិ​របស់​បុគ្គល​វិបត្តិ​ចាក​បីតិ​ ​រមែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​ ​កា​លបើបស្ស​ទ្ធិ​ ​មិន​មាន​ហើយ​ ​សុខៈ​របស់​បុគ្គល​វិបត្តិ​ចា​កប​ស្ស​ទ្ធិ​ ​រមែង​សាបសូន្យ​ ​ចាក​ឧបនិស្ស័យ​ ​កាលបើ​សុខៈ​ ​មិន​មាន​ហើយ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636854988997550351
ទៅកាន់ទំព័រ៖