ព្រះត្រៃបិដក ភាគ ៥០
ហេតុដូច្នោះ បានជាលោភៈ មិនគ្របសង្កត់លោកដ៏មានអាយុនេះបាន។ ទោសៈ មិនមាន ដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆា ដ៏លាមក មិនគ្របសង្កត់លោក ដ៏មានអាយុនេះ។
[២៥] ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈនេះ មាន ១០ ប្រការ។ កសិណាយតនៈ ១០ ប្រការ តើដូចម្តេចខ្លះ។ បុគ្គលមួយពួក ដឹងបឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមានប្រមាណ ១ បុគ្គលមួយពួក ដឹងអាបោកសិណ... ១ បុគ្គលមួយពួក ដឹងតេជោកសិណ ...១ បុគ្គលមួយពួក ដឹងវាយោកសិណ... ១ បុគ្គលមួយពួក ដឹងនីលកសិណ... ១ បុគ្គលមួយពួក ដឹងបីតកសិណ...១ បុគ្គលមួយពួក ដឹងលោហិតកសិណ...១ បុគ្គលមួយពួក ដឹងឱទាតកសិណ...១ បុគ្គលមួយពួក ដឹងអាកាសកសិណ... ១
ID: 636855045244357485
ទៅកាន់ទំព័រ៖