ព្រះត្រៃបិដក ភាគ ៥០
បុគ្គលមួយពួក ដឹងវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមានប្រមាណ ១។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ មាន ១០ ប្រការនេះឯង។
[២៦] សម័យមួយ ព្រះមហាកច្ចានៈ គង់នៅបវត្តបព៌ត ជិតក្រុងកុររឃរៈ ក្នុងដែនអវន្តី។ គ្រានោះ នាងកាលីឧបាសិកា នៅក្នុងក្រុងឈ្មោះកុររឃរៈ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងកាលីឧបាសិកា នៅក្នុងក្រុងឈ្មោះកុររឃរៈ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ក្នុងកុមារីបញ្ហា
(១) ថា
ការសម្រេចប្រយោជន៍ ជាសេចក្តីស្ងប់រម្ងាប់នៃហ្ឫទ័យ តថាគតម្នាក់ឯង បានឈ្នះនូវកិលេសសេនា ជាទីស្រឡាញ់ ជាទីត្រេកអរ បានឈាន ត្រាស់ដឹងនូវព្រះនិព្វានជាសុខ ហេតុនោះ តថាគតមិនធ្វើសាក្សីដោយសារជនទេ សាក្សី (មិត្តធម៌) ដោយជនណាមួយ មិនសម្រេច ដល់តថាគតឡើយ។
(១) ប្រស្នាដែលទ្រង់ពោលចំពោះពួកកុមារី ជាធីតានៃមារ។
ID: 636855045622749127
ទៅកាន់ទំព័រ៖