ព្រះត្រៃបិដក ភាគ ៥០

​បពិត្រ​លោក​ដ៏​ចំរើន​ ​សេចក្តី​នៃ​ភាសិត​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ដោយសង្ខេប​នេះ​ ​យើង​គប្បី​យល់​ដោយ​ពិស្តារ​ ​ដូចម្តេច​បាន​។​ ​ម្នាលនាង​ ​ពួក​សមណ​ព្រាហ្មណ៍​ខ្លះ​ ​ចូលកាន់​បឋវីកសិណ​ដ៏​ឧត្តម​ ​ហើយ​ញុំាង​បឋវីកសិណ​នោះ​ ​ឲ្យ​កើត​ ​ដោយ​ប្រកាន់​ថា​ជា​ប្រយោជន៍​។​ ​ម្នាលនាង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដឹង​នូវ​ការ​ចូលកាន់​បឋវីកសិណ​ ​ដ៏​ឧត្តម​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ជ្រាប​ច្បាស់​នូវ​ការ​ចូលកាន់​បឋវីកសិណ​ដ៏​ឧត្តម​នោះ​ ​ហើយ​បានឃើញ​ខាងដើម​ ​គឺ​សមុទយសច្ច​ ​បានឃើញ​ទោស​ ​គឺ​ទុក្ខសច្ច​ ​បានឃើញ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ ​គឺ​និរោធ​សច្ច​ ​បាន​ឃើញ​មគ្គា​មគ្គញ្ញាណ​ទស្សនៈ​ ​គឺ​មគ្គសច្ច​ ​ព្រះអង្គ​បាន​ជ្រាប​ ​នូវ​ការសម្រេច​ប្រយោជន៍​ ​ជា​ការ​ស្ងប់​នៃ​ហ្ឫទ័យ​ ​ព្រោះ​ហេតុ​នៃ​ការ​ឃើញ​ខាងដើម​ ​ព្រោះ​ហេតុ​នៃ​ការ​ឃើញ​ទោស​ ​ព្រោះ​ហេតុ​នៃ​ការ​ឃើញ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ ​ព្រោះ​ហេតុ​នៃ​ការ​ឃើញ​នូវ​មគ្គា​មគ្គញ្ញាណ​។​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636855045855972467
ទៅកាន់ទំព័រ៖