ព្រះត្រៃបិដក ភាគ ៥០
ម្នាលនាង... ចូលកាន់អាបោកសិណដ៏ឧត្តម ម្នាលនាង... ចូលកាន់តេជោកសិណដ៏ឧត្តម ម្នាលនាង... ចូលកាន់វាយោកសិណដ៏ឧត្តម ម្នាលនាង... ចូលកាន់នីលកសិណដ៏ឧត្តម ម្នាលនាង... ចូលកាន់បីតកសិណដ៏ឧត្តម ម្នាលនាង... ចូលកាន់លោហិតកសិណដ៏ឧត្តម ម្នាលនាង... ចូលកាន់ឱទាតកសិណដ៏ឧត្តម ម្នាលនាង... ចូលកាន់អាកាសកសិណដ៏ឧត្តម ម្នាលនាង ពួកសមណព្រាហ្មណ៍ខ្លះ ចូលកាន់វិញ្ញាណកសិណដ៏ឧត្តម ហើយញុំាងវិញ្ញាណកសិណ (នោះ) ឲ្យកើត ដោយប្រកាន់ថាជាប្រយោជន៍។ ម្នាលនាង ព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់នូវការចូលកាន់វិញ្ញាណកសិណដ៏ឧត្តមនោះ លុះព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់នូវការចូលកាន់វិញ្ញាណកសិណដ៏ឧត្តមនោះហើយ បានឃើញខាងដើម បានឃើញទោស បានឃើញធម៌ជាគ្រឿងរលាស់ បានឃើញមគ្គាមគ្គញ្ញាណទស្សនៈ ព្រះអង្គជ្រាបនូវការបានសម្រេចប្រយោជន៍ ជាការស្ងប់ហឫទ័យ ព្រោះហេតុនៃការឃើញខាងដើម ព្រោះហេតុនៃការឃើញទោស ព្រោះហេតុនៃការឃើញធម៌ជាគ្រឿងរលាស់ ព្រោះហេតុនៃការឃើញមគ្គាមគ្គញ្ញាណ។ ម្នាលនាង ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យណា ក្នុងកុមារីបញ្ហាទាំងឡាយថា
ID: 636855046047163403
ទៅកាន់ទំព័រ៖